សង្គម
ផលិកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានសម្រេចចិត្តទិញសិទ្ធិម្ចាស់សំឡេងនៃពាក្យ «are you ok?» ក្នុងតម្លៃមួយដែលមិននឹកស្មានដល់ គឺរហូតដល់ ១២,០០០ ដុល្លារ ដោយរំពឹងថាពេលចេញវីដេអូចម្រៀងពេញមកនឹងមានការគាំទ្រខ្លាំង ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ។
យ៉ាងណាក្រោយពីមានការរិះ.គន់ច្រើនរហូតដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប ផ្ទាល់ បានចេញសារភ្លាមៗថា៖«សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី F.a.c.e.b.o.o.k. p.a.g.e នឹង A.ccount T.i.k.T.o.k របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។»
ក្រោយពីលុបរួចអស់ លោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានថ្លែងសារដោយក្ដីសោកស្ដាយថា៖
បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោល ពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំ និងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តី
ព្រោះផែនការថ្មីផលិតកម្ម GALAXYលែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ រីឯអាខោនT.i.k.T.o.k គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេស Comment យ៉ាងច្រើន គ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន
ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុ.សទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោ.សបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះ។គន់ក្នុងន័យស្ថាបនា។