សង្គម
បើយោងតាមការផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែតុលា នេះបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃសមាគមសណ្ឋាគារថៃ ដែលបាននិយាយកាលពីថ្ងៃពុធកន្លងទៅថា នឹងអញ្ជើញដើម្បីតារា K-pop ជនជាតិថៃ គឺនាង "Lisa" នៃក្រុម Blackpink និងជនជាតិអ៊ីតាលី Andrea Bocelli ឱ្យសម្តែងនៅក្នុងព្រឹត្តិការណ៍រាប់ថយក្រោយក្នុងពិធីឆ្លងឆ្នាំថ្មី នៅកោះភូកេត ដើម្បីជួយកម្ពស់វិស័យទេសចរណ៍។
ការវិនិយោគគាត់បាននិយាយថា «ខ្ញុំគិតថាការចំណាយពី 200-300 លានបាត (ប្រហែល៣លាន ទៅ ៩០០លានដុល្លារ) ដើម្បីជួល Lisa ដែលការជួលនេះសមនឹងការវិនិយោគ ព្រោះវានឹងទាក់ទាញភ្ញៀវទេសចរថៃ និងអន្តរជាតិរាប់ពាន់នាក់ហើយដែលក្នុងនោះម្នាក់ៗនឹងចំណាយយ៉ាងហោចណាស់ 20,000-30,000 បាត (ប្រហែល ៦០០ ទៅ ៩០០ដុល្លារ) នៅកោះភូកេត ហើយអាចនឹងជួយជំរុញសេដ្ឋកិច្ច» ។
មានសណ្ឋាគារប្រហែល ១ ២០០ និងបន្ទប់រហូតដល់ ៧០ ០០០ នៅកោះភូកេតបានត្រៀមរួចរាល់សម្រាប់ភ្ញៀវនៅពេលដែលផែនការបើកដំណើរការទេសចរណ៍របស់រដ្ឋាភិបាលឡើងវិញនៅថ្ងៃចន្ទ។