អគ្គនាយក OS 168 ក្រោយពេលជួបនឹងឧកញ៉ា ស៊ឹម សុីដា ម្ចាស់ផលិតកម្ម HB Production និងជាអគ្គនាយកក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារធម្មជាតិ HB បានប្រាបថា «លោកមានដូចសព្វថ្ងៃគឺដោយសារឧកញ៉ា»

សង្គម

ហ្វឺសញូស

ភ្នំពេញ: នាព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២១ លោក អ៊ុក សុង ជាអគ្គនាយក ក្រុមហ៊ុន OS 168 និងលោក ស៊ឹម ផល្លី អគ្គនាយករង បានដឹកនាំក្រុមការងារ ចូលជួបសម្ដែងការគួរសម និងទទួលបទពិសោធន៍ថ្មីៗ ពីលោកឧញ៉ា ស៊ឹម សុីដា ម្ចាស់ផលិតកម្ម HB Production និងជាអគ្គនាយកក្រុមហ៊ុនគ្រឿងសម្អាង គ្រួសារធម្មជាតិ HB ដែលកំពុងជោគជ័យជាច្រើនឆ្នាំមកហើយ លើផលិតផលគ្រឿងសំអាង។

ក្នុងឱកាសសំដែងការគួរសម នេះ លោក អ៊ុក សុង អគ្គនាយកក្រុមហ៊ុន OS 168 Cosmetic បានលេីកទ្បេីងចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាច្រេីន ជាពិសេសបានលេីកសរសេីរ លោកឧញ៉ា ស៊ឹម សុីដា គឺជាបុគ្គលជោគជ័យមួយរូបលេីវិស័យជំនួញគ្រឿងសម្អាង នៅក្នុងប្រទេសកម្ពុជា ដែលលោកត្រូវរៀនសូត្រតាម។

ហើយលេីសពីនេះទៅទៀត លោកអគ្គនាយ OS 168 Cosmetic បានបង្ហើបឲ្យដឹងទៀតថា គាត់មានថ្ងៃនេះគឺដោយតែការជួយជ្រោមជ្រែងយ៉ាងពេញទំហឹង ពីលោកអគ្គនាយក ក្រុមហ៊ុនគ្រួសារធម្មជាតិ H.B ទេីបលោកមានអ្វីដូចសព្វថ្ងៃ ដូចពាក្យចាស់បុរាណពោលថា ផឹកទឹកហាមភ្លេចប្រភព ជ្រកក្រោមម្លប់ណា ត្រូវដឹកគុណម្លប់នោះ។

@FirstNewsAsia